គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជំរុញពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលកិច្ចប្រជុំនេះ នារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។ ឯកឧត្តមអភិបាលខេត្តបានសម្ដែងការសាទរជាឱឡារិក បន្ទាប់ពីតាមដានយ៉ាងយកចិត្តទុកដាក់ នូវដំណើរការចរចាសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រហូតឈានដល់កិច្ចចុះហត្ថលេខាលើ «សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព គូឡាឡាំពួ» នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ…
